ទៅកាន់មាតិកាប្លុកមាតិកាសំខាន់

ឆ្នាំ 2025 រៀនធ្វើនំបែបអឺរ៉ុបចំពោះអ្នកចំណូលស្រុកថ្មីបើកថ្នាក់ទទួលឈ្មោះចូលរៀន (5-10)

ដើម្បីជួយអ្នកចំណូលស្រុកថ្មីអភិវឌ្ឍចំណាប់អារម្មណ៍លើការរៀនដោយផ្ទាល់ខ្លួនឯង ណែនាំពួកគេឱ្យរៀនថ្នាក់មុខជំនាញ បង្កើនជីវិត និងបង្កើនសមត្ថភាពរកប្រាក់ចំណូល ការិយាល័យសង្កាត់ វ័នហ័រនៃទីក្រុងតៃប៉ិ នឹងបើកថ្នាក់បង្រៀនធ្វើនំបែបបរប្រទេសសម្រាប់អ្នកចំណូលស្រុកថ្មី  ចាប់ពីថ្ងៃទី 6/3/2025 ដល់ថ្ងៃទី 6/26/2025(រៀងរាល់ថ្ងៃអង្គារ ពុធ និងថ្ងៃព្រហស្បតិ៍) ចាប់ពីម៉ោង 13:30 ដល់ម៉ោង 16:30 នាទី  មហាវិទ្យាល័យសហគមន៍។ (អស័ដ្ឋានលេខ 46 ផ្លូវណានល៉ីង សង្កាត់វ័នហ័រ ទីក្រុងតៃប៉ិ) ។ អ្នកនឹងត្រូវបានបង្រៀនពីរបៀបធ្វើបង្អែមនំនែកដ៏ឆ្ងាញ់ៗជាច្រើនមុខដូចជា នំព្រិល Q, នំដូរ៉ាយ៉ាគី, នំដូណាត់ នំបារាំងរស់ជាត់ក្លិនក្រូចឆ្មារ ។ល។ អ្នកអាចចុះឈ្មោះបាន (ចាប់ពីថ្ងៃទី 5/19/2025 រហូតដល់តូតាពេញលិញ)។

គេហទំព័រចុះឈ្មោះ៖ https://iwnet.civil.taipei/NewImmigrants/

សិទ្ធិទទួលបាន៖ ពលរដ្ឋនៃទីក្រុងតៃប៉ិដែលបានបញ្ចប់ការចុះឈ្មោះអាពាហ៍ពិពាហ៍ និងអ្នកចំណូលស្រុកថ្មីដែលបានចូលប្រទេសសម្រាប់ការជួបជុំគ្រួសារ ទីលំនៅជាលក្ខណៈគ្រួសារ ឬលំនៅដ្ឋានអចិន្ត្រៃយ៍ (អ្នកដែលនៅតៃវ៉ាន់តិចជាង 3 ឆ្នាំ ឬមិនទាន់បានចូលរួមក្នុងវគ្គសិក្សា នឹងត្រូវបានផ្តល់អាទិភាព។ ប្រសិនបើនៅមានកន្លែងទំនេរនឹងបើក ជូនអ្នកចំណូលស្រុកថ្មីមកពីបណ្តាខេត្តផ្សេងទៀតអាចទទួលយកបាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ការិយាល័យសង្កាត់វ័នហ័រ ឬទូរស័ព្ទទៅលេខ (02) 2306-4468 ចុចផ្លាស់លេខ 204 លោក លូក


កាលបរិច្ឆេទចាក់ផ្សាយ

2025-05-19